2025-04-30
ទូច សូរិយា
2025-04-30
ទូច សូរិយា
ភ្នំពេញ៖ សហគមន៍កសិកម្ម «តាសីសាមគ្គី» នៅខេត្តបាត់ដំបង ទទួលបានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្នុងទឹកប្រាក់ទំហំជិត ១,៨៩លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ហិរញ្ញប្បទានឥតសំណងជិត ១,៨៩លានដុល្លារនេះ សម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ចំនួន ២២៥ខ្នង ក៏ដូចការផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនដែលជាកម្មវិធីគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក សម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ ផ្លូវលំជនបទ ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព និងឧបករណ៍សម្ភារៈជាច្រើនទៀត។
ការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ក៏បានចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន នៅលើទីតាំងដែលសក្តានុពលសម្រាប់វិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ ជឿជាក់ថា កសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី