2025-04-30
ឃី ភារៈ
2025-04-30
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្នើឱ្យភាគីរុស្ស៊ីពិចារណារៀបចំវេទិកាធុរកិច្ច ឬពិព័រណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួមគ្នា។ ទន្ទឹមនឹងនេះ កម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកស្វែងយល់ទីផ្សារកម្ពុជា ពិសេសក្នុងវិស័យដូចជាកសិកម្ម និង ផលិតផលម្ហូបអាហារផងដែរ។
បើតាមសេចក្តីប្រកាស ស្តីពីកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងពីវិស័យសំខាន់ៗចំនួនពីរបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោយក្នុងនោះ កម្ពុជាបានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ។
ចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធានទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ដែលជាឯកសារគោល ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីលើវិស័យនានា។ ជាមួយគ្នានេះ កម្ពុជា-រុស្ស៊ី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងឆ្ពោះទៅមុខដោយផ្អែកលើការទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមកផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី