2025-04-27
ឃី ភារៈ
2025-04-27
ឃី ភារៈ
ភ្នំពេញ៖ ការវិនិយោគ ដែលចាត់ទុកថា គ្មានហានិភ័យ លុះត្រាតែប្រាក់ចំណេញជាក់ស្តែង មានបរិមាណដូចគ្នានឹងប្រាក់ចំណេញដែលបានរំពឹងទុក។ ផ្ទុយទៅវិញ ការវិនិយោគដែលចាត់ទុកថា មានហានិភ័យខ្លាំង គឺជាការវិនិយោគដែលប្រាក់ចំណេញមានបម្រែបម្រួលខ្លាំង ហើយប្រាក់ចំណេញរំពឹងទុក ប្រែប្រួលអាស្រ័យលើប្រភេទមូលបត្រ ដែលត្រូវវិនិយោគ។
ប្រសិនបើប្រាក់ចំណេញរំពឹងទុក និងប្រាក់ចំណេញជាក់ស្តែង មានការប្រែប្រួលកាន់តែខ្លាំង នោះការវិនិយោគ គឺកាន់តែមានហានិភ័យខ្ពស់។ នៅពេលដែលវិនិយោគិនកំពុងសម្រេចចិត្តវិនិយោគ ការវាស់វែងកម្រិតហានិភ័យឱ្យបានត្រឹមត្រូវ គឺមានភាពចាំបាច់ខ្លាំងណាស់ក្នុងការផ្សាភ្ជាប់ទៅនឹងប្រភេទមូលបត្រផ្សេងៗសម្រាប់ការវិនិយោគ។ ការស្វែងយល់ពីទម្រង់ផ្សេងៗ នៃហានិភ័យ ជួយដល់វិនិយោគិនក្នុងការស្វែងរកនូវឱកាសវិនិយោគ ការដោះដូរ (Trade-Off) និងថ្លៃចំណាយពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ។
អត្ថប្រយោជន៍ចម្បង នៃការគ្រប់គ្រងហានិភ័យវិនិយោគ គឺដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ ក្នុងករណីការវិនិយោគមួយដំណើរការមិនល្អ ការវិនិយោគផ្សេងទៀតប្រហែលអាចដំណើរការបានល្អ ដែល ជួយបន្ថយនូវការខាតបង់បានខ្លះ។ បញ្ហាចម្បង នៃការគ្រប់គ្រងហានិភ័យវិនិយោគ គឺភាពលំបាកក្នុងការអនុវត្ត ដោយសារត្រូវការពេលវេលាច្រើនដើម្បីប្រមូលព័ត៌មានទាក់ទងនឹងផែនការយុទ្ធសាស្ត្រ។ ការគ្រប់គ្រង ហានិភ័យវិនិយោគ នឹងជួយបង្ហាញពីហានិភ័យ បង្កើននូវការការពារ និងកាត់បន្ថយការខាតបង់។ នេះបើតាមព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ដែលចេញផ្សាយដោយ និយ័តករមូលបត្រកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី