SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd សហការជាមួយដៃគូក្នុងស្រុក វិនិយោគនៅកម្ពុជា


រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd សហការជាមួយដៃគូក្នុងស្រុក វិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាព នៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ជាមួយក្រុមហ៊ុនខាងលើ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា ក្រុមហ៊ុន អាចពិចារណានិងសិក្សាវិនិយោគលើវិស័យសក្តានុពលមួយចំនួន ដូចជាវិស័យកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការពង្រីកទីផ្សារជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការជំរុញការនាំចេញផលិតផលកម្ពុជា ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ក្នុងជំនួបដដែលនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះកិច្ចសហការរបស់ក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្មផងដែរ។

លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុនបាន DEEM ALMASEAH FOR TRADING CO., Ltd លើកឡើងថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន។ ក្រុមហ៊ុន ក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍ជាដើម។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុក វិនិយោគលើវិស័យកសិកម្ម និងស្នើសុំអនុសាសន៍ណែនាំពីសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី