2025-04-26
ទូច សូរិយា
2025-04-26
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការទទួលបានពានមាស (Gold Award) របស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC), ទទួលបានពានប្រាក់ (Silver Award) របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលជាពានរង្វាន់ GEMSET Award ពី ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី គឺជាការឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា។
ក្នុងពិធីប្រគល់ពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរីជូនវិទ្យាស្ថាន NPIC និងវិទ្យាស្ថាន NTTI ឯកឧត្តម ហេង សួរ បានលើកឡើងថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍន៍ធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។
ឯកឧត្តម ហេង សួរ បានបន្តថា កិច្ចសហការរវាងក្រសួងការងារ និង ITEES គឺជាកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលក្នុងស្រុក ដែលរួមមានវគ្គគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ, វគ្គគរុកោសល្យ ក្នុងនោះក៏មានវគ្គបណ្តុះបណ្តាលនៅសិង្ហបុរីផងដែរ រួមមាន វគ្គជំនាញព័ត៌មានវិទ្យា, អេឡិចត្រូនិក, និងបច្ចេកវិទ្យារថយន្ត និងសិក្ខាសាលាចែករំលែកបទពិសោធជាច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី