2025-04-22
ឃី ភារៈ
2025-04-22
ឃី ភារៈ
ភ្នំពេញ៖ គណៈកម្មាធិការ រណសិរ្សមាតុភូមិខេត្ត Lam Dong នៃប្រទេសវៀតណាម បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខេត្តសៀមរាប ដើម្បីជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន និងការវិនិយោគ។ នេះបើតាមការលើកឡើងរបស់ លោក Pham Trieu សមាជិកគណៈកម្មាធិការ រណសិរ្សមាតុភូមិខេត្ត Lam Dong ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Pham Trieu លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានអរគុណលោកប្រធានគណៈប្រតិភូខេត្ត Lam Dong នៃវៀតណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ លោក ង៉ូវ សេងកាក់ សង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមករវាងកម្ពុជា ជាមួយវៀតណាម នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ត សៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី