SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ


រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំរបស់សិង្ហបុរី ពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងអប់រំ នាថ្ងៃ២១ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី នាពីថ្ងៃទី២១ មេសា ឯកឧត្តម Chan Chun Sing បានលើកឡើងពីកម្មវិធីសិក្សានៅប្រទេសសិង្ហបុរី រួមមានប្រព័ន្ធអប់រំទូទៅ និងសញ្ញាបត្រអន្តរជាតិ ដោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីភាពខុសគ្នា នៃចំនួនសិស្សស្តង់ដាក្នុងថ្នាក់រៀន ការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិធីសាស្រ្តបង្រៀន និងសាលារៀន ដែលអាចបំពេញតម្រូវការពិសេសសម្រាប់សិស្ស និងជំនួយដល់ការបង្រៀនរបស់គ្រូផងដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងពីការអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃការសិក្សារបស់សិស្ស (PISA) នៅកម្ពុជា ដែលជាតេស្តអន្តរជាតិមួយប្រើប្រាស់ក្នុងការវាយតម្លៃប្រព័ន្ធអប់រំ ដោយផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដែលជាសូចនាករសមិទ្ធកម្មគន្លឹះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានអរគុណ ដល់រដ្ឋាភិបាលសិង្ហបុរី ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានលើកឡើងបន្ថែមពីអាទិភាពចំនួន៣ របស់ក្រសួងអប់រំកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូសិក្សា និងប្រសិទ្ធភាពនៃការសិក្សា មាន៖ ១. កំណែទម្រង់សាលារៀន ២. ការពង្រឹងការបណ្តុះបណ្តាលគ្រូ និង៣. ការកែលម្អវិធីសាស្រ្តបង្រៀន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី