SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី AANZFTA ២០២៥ នឹងពិភាក្សាពីពាណិជ្ជកម្មលើសេវាកម្ម ការវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក


កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី AANZFTA ២០២៥ នឹងពិភាក្សាពីពាណិជ្ជកម្មលើសេវាកម្ម ការវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កិច្ចពិភាក្សាធុរកិច្ចតុមូល ស្តីពី កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ២០២៥ នឹងពិភាក្សាផ្ដោតលើពាណិជ្ជកម្មលើសេវាកម្ម ការវិនិយោគ និងពាណិជ្ជកម្មអេឡិចត្រូនិក។ នេះបើតាមការចុះផ្សាយរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

កិច្ចពិភាក្សាធុរកិច្ចតុមូល ដែលធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ៥:០០ ល្ងាច នៅសណ្ឋាគារ រ៉ាហ្វិល រ៉ូយ៉ាល់ រាជធានីភ្នំពេញនេះ គឺជាកម្មវិធីជួបជជែកពិភាក្សារវាងមន្ត្រីជំនាញ និងអ្នកធុរកិច្ច ដើម្បីពិភាក្សាអំពីរបាំងពាណិជ្ជកម្ម ចែករំលែកបទពិសោធ ចំណេះដឹង និងអត្ថប្រយោជន៍។

កិច្ចព្រមព្រៀងដំឡើងកម្រិត AANZFTA គឺលក្ខខណ្ឌតម្រូវឱ្យមានការនាំចេញ/នាំចូល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងនាំចេញ ឬកំពុងត្រៀមខ្លួននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ចំពោះសាធារណជន ដែលមានបំណងចូលរួមអាចចុះឈ្មោះ តាមរយៈ https://docs.google.com/forms/d/13sW-tqypMxifZ9smgbGXRE_tcWhDGkxBvWP_FQxRvfw/viewform?edit_requested=true ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី