2025-04-20
គន ម៉េងហុង
2025-04-20
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍នៅទីក្រុង Altay សាធារណរដ្ឋកាហ្សាក់ស្ថាន និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកម្ម Daubay Production ដើម្បីជំរុញការបន្តថតភាពយន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន និងតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ នឹងមានជំនួបទ្វេភាគី ជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃកាហ្សាក់ស្ថាន និងតួកគីយ៉េ និងប្រធានស្ថាប័នដៃគូសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគម PATA ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម និងសន្និសីទ ស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី