SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់!! ឈ្វេងយល់អំពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត


តស់!! ឈ្វេងយល់អំពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត
A+ A-

ភ្នំពេញ៖ ឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិត គឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលប៉ះពាល់ដល់ការសម្ងាត់ ភាពសុចរិត នៃបណ្តាញ ឬទិន្នន័យប្រព័ន្ធឌីជីថលចំនួន០៥។ ការប៉ះពាល់បណ្តាញចំនួន ៥នោះ មានដូចជា៖ ១. ការចូលប្រើប្រព័ន្ធ ឬទិន្នន័យដោយគ្មានការអនុញ្ញាត, ២.ការវាយប្រហារដោយបន្លំ និងការបោកប្រាស់តាមសារអេឡិចត្រូនិច(Email)។

ចំពោះ ៣. ការចម្លងមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ, ៤. ការវាយប្រហារលើការចូលប្រើប្រាស់សេវាកម្មឌីជីថល (DDoS) និង៥.ការចូលលួចយកទិន្នន័យ និងព័ត៌មានសម្ងាត់។ រីឯ សារសំខាន់នៃការរាយការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត រួមមាន៖ ១. កាត់បន្ថយការខូចខាត គឺជាការរាយការណ៍ដំបូងអនុញ្ញាតឱ្យបុគ្គល ឬអង្គភាពឆ្លើយតបយ៉ាងឆាប់រហ័ស ទប់ស្កាត់ការគំរាមកំហែង និងកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធ ទិន្នន័យ និងប្រតិបត្តិការ។

២. ការការពារការវាយប្រហារបន្ថែម ជាការរាយការណ៍ទាន់ពេលវេលាជួយកំណត់អត្តសញ្ញាណភាពងាយរងគ្រោះលើម៉ាស៊ីន ឬប្រព័ន្ធប្រតិបត្តិការដទៃទៀតដែលមានភាពខ្សោយ, ៣.ការកែលម្អវិធានការសន្តិសុខតាមអ៊ីនធឺណិត គឺរបាយការណ៍ឧបទ្ទវហេតុផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងការពារពង្រឹងដល់អង្គភាពពីការវាយប្រហារដែលអាចកើតមាននៅក្នុងសន្តិសុខ និង៤.ការការពារអ្នកដទៃ សំដៅលើការចែករំលែកព័ត៌មាននៃឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិតជាមួយដៃគូអាជីវកម្ម ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន ដែលអាចជួយឱ្យទទួលស្គាល់ និងការពារការវាយប្រហារស្រដៀងគ្នានាពេលអនាគត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599