SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តស់! ស្វែងយល់ពីឥណទានបុគ្គល និងឥណទានអាជីវកម្ម


តស់! ស្វែងយល់ពីឥណទានបុគ្គល និងឥណទានអាជីវកម្ម
ធនាគារ-ហិរញ្ញវត្ថុ

2025-04-19

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-04-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការស្នើសុំឥណទានក្នុងទម្រង់កម្ចីផ្លូវការ តែងតែទាមទារដឹងពីហេតុផលនៃការស្នើកម្ចី ដើម្បីខាងស្ថាប័នកម្ចី អាចបញ្ជាក់ពីគោលបំណងអ្នកខ្ចី និងសិក្សាឱ្យបានជាក់លាក់ ហើយការស្នើ ដែលត្រូវតាមគោលបំណងជាក់ស្ដែងនេះ អាចនឹងជួយឱ្យអ្នកខ្ចីទទួលបានផលប្រយោជន៍ណាមួយ។ សហគ្រិនខ្មែរ បានពន្យល់ពីឥណទានចំនួន ២ប្រភេទ គឺឥណទានបុគ្គល និងឥណទានអាជីវកម្ម ដូចខាងក្រោម៖

១. ឥណទានបុគ្គល៖ គឺជាប្រភេទឥណទាន ដែលផ្ដល់ជូនសម្រាប់បុគ្គលទូទៅ ដើម្បីប្រើក្នុងគោលបំណងផ្ទាល់ខ្លួនណាមួយ ដូចជាទិញផ្ទះ ទិញឡាន។ល។ ជាទូទៅ កម្ចីនេះ មានភាពរហ័ស មិនសូវតម្រូវឱ្យមានឯកសារស្មុគស្មាញ ហើយសម្រាប់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនវិញ គឺផ្ដល់ជូនកម្ចីនេះ ដោយមិនត្រូវការទ្រព្យមកបញ្ចាំទេ។ មួយវិញទៀត ដោយសារឥណទានបុគ្គល ជាធម្មតាមិនកំណត់ប្រភេទអ្នកខ្ចី ដូច្នេះហើយទើបក្នុងករណីខ្លះ ម្ចាស់អាជីវកម្មមួយចំនួន ក៏ស្នើសុំឥណទាននេះ ក្នុងការបើក ឬពង្រីកអាជីវកម្មរបស់ខ្លួនដែរ គ្រាន់តែថាទំហំកម្ចីអាចនឹងតិចជាង ប្រសិនបើប្រៀបធៀបទៅហ្នឹងឥណទានអាជីវកម្ម។

២. ឥណទានអាជីវកម្ម៖ គឺជាប្រភេទឥណទាន ដែលផ្ដោតលើអាជីវកម្ម សម្រាប់អ្នកស្នើសុំកម្ចីមានក្រុមហ៊ុន ឬអាជីវកម្ម ហើយគោលបំណងនៃការខ្ចី គឺយកទៅពង្រីក បង្វិល ក៏ដូចជាផ្គត់ផ្គង់ប្រតិបត្តិការផ្សេងៗ ឬសង្វាក់ផលិតកម្មជាដើម។ ជាទូទៅ កម្ចីនេះ គឺមានភាពស្មុគស្មាញបន្តិច ដោយសារតម្រូវឱ្យមានឯកសារផ្លូវការច្រើនពីក្រុមហ៊ុន ឬអាជីវកម្ម ក្នុងនោះមានដូចជា របាយការណ៍នៃប្រតិបត្តិការផ្ទៃក្នុង លំហូសាច់ប្រាក់ និងឯកសារសំខាន់ផ្សេងៗទៀត ដើម្បីស្ថាប័នកម្ចី អាចសិក្សាបានហ្មត់ចត់មុនសម្រេចចិត្ដផ្ដល់កម្ចី។ កម្ចីប្រភេទនេះ ផ្ដល់នូវទំហំធំជាងប្រភេទកម្ចីបុគ្គល ហើយរយៈពេលសងក៏កំណត់យូរជាងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី