2025-04-18
គន ម៉េងហុង
2025-04-18
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបកនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីការដំឡើងពន្ធលើទំនិញកម្ពុជា នាំចូលសហរដ្ឋអាម៉េរិក។
ក្នុងកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ភាគីកម្ពុជា និងអាម៉េរិក បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានបង្ហាញពីការផ្តល់សារសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្ម ដោយសមធ៌ម និងតុល្យភាព។
ពាក់ព័ន្ធនិងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ បានឯកភាពគ្នាបន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខបន្តទៀត។ កិច្ចប្រជុំ ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាការការឆ្លើយតបទៅនឹងលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូន ឯកឧត្តមប្រធានាធិបតី Donald J. Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបង្ហាញពីការសុំបើកការចរចាជាមួយសហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងការដំឡើងពន្ធ។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី