2025-04-17
ទូច សូរិយា
2025-04-17
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងថៃ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងពង្រីកឱកាសដល់យុវជនកម្ពុជាឱ្យទទួលបានការបណ្ដុះបណ្ដាលកាន់តែច្រើន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃ តែងតាំងថ្មីកម្ពុជា ក៏បានពិភាក្សាពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ពិសេសវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។
ឯកឧត្តម ហេង សួរ បានអរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យការងារដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសការលើកលែងការយកកម្រៃសេវាចេញ-ចូល (Re-Entry Fee) ពីពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី