SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើអ្វីទៅជាខូគី (Cookie)?


តើអ្វីទៅជាខូគី (Cookie)?
A+ A-

ភ្នំពេញ៖ ខូគី (Cookie) គឺជាបណ្តុំឯកសារទិន្នន័យតូចៗដែលគេហទំព័ររក្សាទុកលើឧបករណ៍របស់អ្នកប្រើប្រាស់ ដើម្បីចងចាំព័ត៌មានមួយចំនួនដូចជា ចំណង់ចំណូលចិត្ត ប្រវត្តិការរុករក និងព័ត៌មានលម្អិតនៃការចូលគណនី (Login Credentials) ដើម្បីជួយកែលម្អបទពិសោធនៃការប្រើប្រាស់ឱ្យកាន់តែរហ័ស និងមានភាពងាយស្រួល។

យោងតាមគេហទំព័រកម្ពុជាឆ្ពោះទៅឌីជីថល គ្រប់ខូគីទាំងអស់ ពុំមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ ខូគីមួយចំនួន អាចតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់លើគេហទំព័រផ្សេងៗ និងអាចប្រមូលយកទិន្នន័យផ្ទាល់ខ្លួនដែលអាចបណ្តាលឱ្យមានការប៉ះពាល់ឯកជនភាពនិងសុវត្ថិភាពរបស់អ្នក។ ហានិភ័យមួយចំនួននៃការទទួលយកខូគី មានដូចជា៖ ទី១.ការយល់ព្រមទៅលើខូគី(Cookie) ដោយប្រើប្រាស់Wi-Fi សាធារណៈដែលមានប្រភពមិនច្បាស់លាស់ ផ្តល់ភាពងាយស្រួលដល់ជនខិលខូចក្នុងការលួចយកព័ត៌មានដែលផ្ទុកនៅក្នុងខូគី(Cookies)។

ទី២.ខូគី(Cookies) អាចរក្សាទុកព័ត៌មានសំខាន់ៗដែលអ្នកប្រើប្រាស់បានបំពេញដូចជា ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុ។ ប្រសិនបើទិន្នន័យទាំងអស់នោះ ត្រូវបានលួចអ្នកប្រើប្រាស់អាចប្រឈមមុខទៅនឹងហានិភ័យឧក្រិដ្ឋកម្មអ៊ីនធឺណិត ដូចជាការលួចអត្តសញ្ញាណ ការក្លែងបន្លំហិរញ្ញវត្ថុ ឬកម្មសិទ្ធិបញ្ញាជាដើម។

ទី៣.ខូគី(Cookies) មួយចំនួន អាចតាមដានគ្រប់សកម្មភាពទាំងអស់របស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិត ហើយប្រមូលព័ត៌មានទាំងនោះ ដើម្បីបង្កើតជាពាណិជ្ជកម្មទៅតាមសកម្មភាពនិងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ដែលបណ្តាលឱ្យមានការផ្សាយពាណិជ្ជកម្មមិនសមរម្យនិងប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី