2025-04-14
ឃី ភារៈ
2025-04-14
ឃី ភារៈ
ភ្នំពេញ៖ លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស នាមជាសត្វពស់ ធាតុភ្លើង អន្សាកំណើតនៅថ្ងៃសុក្រសិរី ធ្លាក់មកពីផ្ទៃពោះរបស់ព្រះព្រហ្ម មូលព្រលឹង នៅនឹងដើមពោធិ៍ និងដើមរាំង។ លោកអ្នកកើតឆ្នាំនេះ ប្រសិនបើចេញស្វែងរកទ្រព្យមាសប្រាក់ ត្រូវទៅបួងសួងថ្លាថ្លែងសេចក្តីដល់ដើមពោធិ៍ ឬដើមរាំង ដែលមូលព្រលឹងរបស់អ្នកនៅទីនោះ នឹងបានសមសេចក្តីប្រាថ្នា។
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យចូលចិត្ត សិក្សារកចំណេះដឹងមកដាក់ក្នុងខ្លួន យកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅ មិនថានៅជិតឬនៅឆ្ងាយ មានបុណ្យវាសនាខ្ពង់ខ្ពស់មានអំណាចឥទ្ធិពលជាទីគោរព រាប់អាននៃជនទូទៅ ជាមនុស្សចូលចិត្តដើរ ឬផ្លាស់ប្តូរទីលំនៅច្រើន ចូលចិត្តខាងភាពខ្ពង់ខ្ពស់ ធ្វើការនៅក្នុងទីណាៗ រមែងមិនសប្បាយរីករាយចិត្ត ចូលចិត្តរស់នៅតាមទីជនបទ។
មុខរបរឬការងារ ដែលសមនឹងខ្សែជិវិតរបស់មនុស្សកើតឆ្នាំនេះ គឺធ្វើជំនួញជួញប្រែនឹងបានទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បើធ្វើរាជការមិនសូវជាល្អប៉ុន្មានទេ ច្រើនតែត្រូវទទួលទោសទណ្ឌឬត្រូវបាន ទទួលការច្រណែនឈ្នានីស ពុំសូវមានសេចក្តីសុខចម្រើនក្នុងជិវិតឡើយ ពុំនោះទេជាអ្នកប្រកបដោយរោគច្រើន៕
ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នម្សាញ់ ដែលគណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី