SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

វិធីបង្កើនការប្រុងប្រយ័ត្នក្នុងការទូទាត់ប្រាក់ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ


វិធីបង្កើនការប្រុងប្រយ័ត្នក្នុងការទូទាត់ប្រាក់ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-13

វ៉ាន់ រិទ្ធី

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-13

វ៉ាន់ រិទ្ធី

A+ A-

ភ្នំពេញ៖ សកម្មភាពទិញលក់ និងការទូទាត់ប្រាក់កាន់តែមានភាពមមាញឹក ទាំងនៅតាមទីផ្សារ ហាងទំនិញ និងតាមប្រព័ន្ធឌីជីថល នាឱកាសបុណ្យចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងភាពងាយស្រួល នៃបច្ចេកវិទ្យាទូទាត់ប្រាក់តាមទូរសព្ទដៃ និងការប្រើប្រាស់រូបិយបណ្ណសាច់ប្រាក់ ក៏មានហានិភ័យនៃការក្លែងបន្លំ និងកំហុសក្នុងការទូទាត់ផងដែរ។ ដើម្បីជៀសវាងបញ្ហាទាំងនេះ ម្ចាស់អាជីវកម្ម និងអតិថិជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជាមួយនឹងការទូទាត់ប្រាក់ មិនថាតាមប្រព័ន្ធឌីជីថល ឬសាច់ប្រាក់ឡើយតាមគន្លឹះសំខាន់ៗដូចខាងក្រោម៖

១. ការប្រុងប្រយ័ត្នសម្រាប់ម្ចាស់អាជីវកម្ម៖ ម្ចាស់អាជីវកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការទទួលប្រាក់តាមរយៈទូរសព្ទដៃ ជាពិសេសនៅពេលប្រើប្រាស់សេវាធនាគារផ្សេងៗ ដូចជាការទូទាត់តាម QR Code ឬកម្មវិធីទូរសព្ទ ដើម្បីជៀសវាងការក្លែងបន្លំ។ ម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យប្រតិបត្តិការ (Transaction) ឱ្យបានច្បាស់លាស់ បន្ទាប់ពីអតិថិជនទូទាត់ ដោយត្រូវពិនិត្យភ្លាមៗថា ប្រាក់បានចូលគណនីរបស់អ្នកឬអត់ ដោយកុំពឹងផ្អែកតែលើការបញ្ជាក់ផ្ទាល់មាត់ ឬរូបភាពអេក្រង់ (screenshot) ពីអតិថិជន ព្រោះវាអាចជារូបភាពក្លែងក្លាយ។ សហគ្រិន គួរប្រើប្រព័ន្ធជូនដំណឹង បើអាចត្រូវបើកដំណើរការសេវាជូនដំណឹងតាម Notification ឬកម្មវិធីធនាគារ ដើម្បីទទួលបានការបញ្ជាក់ភ្លាមៗនៅពេលមានប្រាក់ចូលគណនី។

២. ការប្រុងប្រយ័ត្នសម្រាប់អតិថិជន៖ សម្រាប់អ្នក ដែលទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតគឺជារឿងសំខាន់បំផុត។ ដើម្បីការពារខ្លួនអ្នកពីការក្លែងបន្លំ គឺត្រូវពិនិត្យឈ្មោះអ្នកទទួលនៅលើ QR Code មុននឹងស្កេន QR Code ដើម្បីទូទាត់ និងប្រាកដថា ឈ្មោះអ្នកទទួលប្រាក់ត្រូវនឹងអាជីវកម្ម ឬបុគ្គលដែលអ្នកចង់ផ្ទេរប្រាក់ឱ្យ ព្រោះជនខិលខូច អាចប្រើ QR Code ក្លែងក្លាយដើម្បីបញ្ជូនប្រាក់ទៅគណនីផ្សេង។ អតិថិជន ត្រូវត្រួតពិនិត្យចំនួនទឹកប្រាក់ មុននឹងបញ្ជាក់ការទូទាត់ ពោលគីត្រូវពិនិត្យឱ្យបានច្បាស់ថា ចំនួនទឹកប្រាក់ដែលបានបញ្ចូលត្រឹមត្រូវឬអត់ ព្រោះកំហុសតូចមួយ អាចនាំឱ្យអ្នកបាត់បង់ប្រាក់ច្រើនជាងការគ្រោងទុក។

៣. ការប្រុងប្រយ័ត្នជាមួយរូបិយបណ្ណសាច់ប្រាក់៖ ក្រៅពីការទូទាត់តាមប្រព័ន្ធឌីជីថល ការប្រើប្រាស់សាច់ប្រាក់ មិនថាជារូបិយបណ្ណរៀល ឬដុល្លារអាម៉េរិក នៅតែជារឿងធម្មតា នៅក្នុងអំឡុងបុណ្យចូលឆ្នាំ។ ទោះជាយ៉ាងណា ការប្រុងប្រយ័ត្នក្នុងការទទួល និងប្រើប្រាស់សាច់ប្រាក់ អតិថិជន ត្រូវពិនិត្យភាពត្រឹមត្រូវនៃរូបិយបណ្ណ សញ្ញាសុវត្ថិភាពនៅលើក្រដាសប្រាក់ ដូចជាខ្សែសុវត្ថិភាព ពន្លឺឆ្លុះ និងគុណភាពនៃក្រដាសប្រាក់ និងប្រសិនបើមានការសង្ស័យ សូមបដិសេធមិនទទួលក្រដាសប្រាក់នោះ។

ពលរដ្ឋ ត្រូវរាប់ប្រាក់ឱ្យបានគ្រប់គ្រាន់ មុននឹងប្រគល់ទំនិញ ឬសេវាកម្ម ឱ្យម្ចាស់អាជីវកម្ម និងត្រូវត្រួតពិនិត្យប្រាក់ ដែលទទួលមកវិញភ្លាមៗ។ លើសពីនេះ សាធារណជន ត្រូវជៀសវាងការបង្ហាញសាច់ប្រាក់ច្រើនជាសាធារណៈ ដោយហេតុការបង្ហាញសាច់ប្រាក់ច្រើនអាចទាក់ទាញចំណាប់អារម្មណ៍របស់ជនខិលខូច ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី