SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យអនុវត្ត «គម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី» ដើម្បីចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម


ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យអនុវត្ត «គម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី» ដើម្បីចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម
ពាណិជ្ជកម្ម

2025-04-11

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចដាក់ឱ្យអនុវត្តនូវគម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី ដើម្បីចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយការប្រើប្រាស់ឯកសារច្រើននៅក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

គម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មីនេះ នឹងបញ្ចូលនៅក្នុងឧបសម្ព័ន្ធទី១ នៃលក្ខន្តិកៈក្រុមហ៊ុន រួមមាននាមករណ៍ក្រុមហ៊ុន ទ្រង់ទ្រាយ កម្មវត្ថុអាជីវកម្ម អាសយដ្ឋាន ចុះបញ្ជី ដើមទុនចុះបញ្ជី តម្លៃចារឹកលើបណ្ណភាគហ៊ុន ព័ត៌មានម្ចាស់ហ៊ុន និងព័ត៌មានអភិបាល។

តាមរយៈការកែទម្រង់នេះ សាធារណជន និងធុរជនទាំងអស់ នឹងចំណេញពេលវេលាច្រើនចំពោះការ រៀបចំឯកសារស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ហើយរាល់ការកែប្រែលក្ខន្តិកៈថ្មីនៅក្រសួងពាណិជ្ជកម្ម គឺតម្រូវឱ្យកែប្រែតែឧបសម្ព័ន្ធទី១ នៃលក្ខន្តិកៈក្រុមហ៊ុនតែប៉ុណ្ណោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី