2025-04-10
ទូច សូរិយា
2025-04-10
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្តេជ្ញាផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដើម្បីរួមចំណែកក្នុងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។ នេះជាការលើកឡើងរបស់លោក Kenichiro Kashiwase ជាប្រធានបេសកកម្មមកកម្ពុជា ដែលដឹកនាំក្រុមការងារទីភ្នាក់ងារ IMF កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៧។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្រ្តក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តផ្នែកពន្ធ ការលើកទឹកចិត្តមិនមែនពន្ធ គោលនយោបាយឧស្សាហកម្ម, ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគផ្ទាល់ពីបរទេស (FDI)ផងដែរ។
លើសពីនេះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងពីបទពិសោធជោគជ័យក្នុងការទាក់ទាញ FDI, ទស្សនវិស័យ និងតួនាទីយ៉ាងសំខាន់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងគន្លឹះដែលនាំឱ្យកម្ពុជាទទួលបានកំណើន FDI ក្នុងឆ្នាំ២០២៤ និងបីខែដើមឆ្នាំ២០២៥ ពិសេសការទាក់ទាញវិនិយោគដោយចំគោលដៅ ដែលបានពាំនាំព័ត៌មានជាក់លាក់ ទៅដល់វិនិយោគិនដោយផ្ទាល់អំពីលក្ខណៈអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី