SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ប្តេជ្ញាគាំទ្រវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួយប្រទេសនានាសម្រេចគោលដៅអភិវឌ្ឍន៍


កម្ពុជា ប្តេជ្ញាគាំទ្រវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួយប្រទេសនានាសម្រេចគោលដៅអភិវឌ្ឍន៍
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើម នៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអាចជួយបណ្តាប្រទេសនានាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

ក្នុងជំនួបជាមួយលោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បានបន្ថែមថា នៅក្រោមគោលនយោបាយកាតាលីករសកល (GA) ក៏អាចជួយភ្ជាប់លក្ខខណ្ឌការងារសមរម្យ និងកម្មវិធីគាំពារសង្គមរបស់កម្ពុជា ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ហើយវាក៏អាចជួយរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធប្រកបដោយសុវត្ថិភាពសម្រាប់កម្ពុជា ផងដែរ។ ក្នុងជំនួបខាងលើនោះ ឯកឧត្តម ហេង សួរ បានអរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១។ លោកស្រី Mia Seppo បានគូសបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធលើការស្ទង់មតិនៃកម្មវិធីទីផ្សារការងារនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី