SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម៖ CAFE25 ជាវេទិកាជាតិដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ក្នុងការជំរុញនិរន្តរភាពប្រព័ន្ធស្បៀងកម្ពុជា


រដ្ឋមន្ត្រីកសិកម្ម៖ CAFE25 ជាវេទិកាជាតិដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ក្នុងការជំរុញនិរន្តរភាពប្រព័ន្ធស្បៀងកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាវេទិកាជាតិដ៏សំខាន់ ដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ដើម្បីជំរុញនិរន្តរភាពប្រព័ន្ធស្បៀងរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងកម្មវិធីបើកវេទិកា CAFE25 នេះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា កសិកម្ម គឺជាវិស័យស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងឧស្សហកម្ម។ កម្មវិធី CAFE25 នេះ ជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៥។

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានលើកឡើងថា វេទិកា និងពិព័រណ៍ CAFE25នេះ រៀបចំឡើង ពង្រីកគោលដៅវិនិយោគសំខាន់ៗឱ្យកាន់តែច្រើន តាមរយៈការបើកទូលាយអាជីវកម្មកសិកម្ម និងការបង្កលក្ខណៈងាយស្រួលដល់សហគមន៍កសិកម្មទំនើប រួមទាំងការបង្កបង្កើនផលរបស់ប្រជាកសិករ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី