2025-04-09
ឃី ភារៈ
2025-04-09
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យពាណិជ្ជករ និងសាធារណជនទូទៅ ចូលរួមក្នុងពិព័រណ៍ The Halal Expo 2025 and The 11th World Halal Summit 2025 នៅមជ្ឈមណ្ឌលពិព័រណ៍អីស្ថាន់ប៊ុល ទីក្រុងស៊ីស្ថាន់ប៊ុល ប្រទេសតួកគី ដើម្បីបង្ហាញនវានុវត្តន៍ ផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងឧស្សាហកម្មហាឡាល ចាប់ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិខាងលើ ដែលនឹងរៀបចំដោយក្រុមហ៊ុន DISCOVER Events នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតវេទិកាផ្លូវការសម្រាប់ភាពជាដៃគូ ការឈានទៅចុះកិច្ចព្រមព្រៀង និងការផ្លាស់ប្តូរគំនិតជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចហាឡាលពិភពលោក មានភាពធន់ និងរឹងមាំ។ សម្រាប់ជាពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនង មកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។
សម្រាប់ព័ត៌មានបន្ថែម ពាណិជ្ជករ និងសាធារណជន អាចទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ ឬ +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected]/[email protected]។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី