2025-04-08
គន ម៉េងហុង
2025-04-08
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd មានបំណងនាំចេញកសិផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ តាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួប កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន និងគណៈប្រតិភូចិន នៃក្រុមហ៊ុនខាងលើ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយ និងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា កម្ពុជា នឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេស នៃកសិផលកម្ពុជា សម្រាប់ការនាំចេញ ដោយក្នុងនោះ ភាគីចិន ត្រូវសហការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សារួមគ្នាពីកសិផល ដែលអាចនាំចេញបានតាមជើងយន្តហោះ មានតម្លៃខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា។ សម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី ភស្តុភារកម្ម ក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរបង្កើតកន្លែងប្រមូលផ្តុំមួយ ដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី