SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ម្ចាស់អាជីវកម្មគួរធ្វើបែបណា ដើម្បីត្រៀមកញ្ចប់ថវិកាសម្រាប់គ្រាអាសន្ន?


ម្ចាស់អាជីវកម្មគួរធ្វើបែបណា ដើម្បីត្រៀមកញ្ចប់ថវិកាសម្រាប់គ្រាអាសន្ន?
គំនិតអាជីវកម្ម

2025-04-08

គន ម៉េងហុង

គំនិតអាជីវកម្ម

2025-04-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ការវិភាគពីហានិភ័យទុកមុន គឺជាផ្នែកមួយដែលសំខាន់ក្នុងដំណើការអាជីវកម្ម ជាពិសេសហានិភ័យហិរញ្ញវត្ថុ ដើម្បីអាចត្រៀមខ្លួនប្រឈមនឹងបញ្ហា ដូចជាអំឡុងពេលមានវត្តមានកូវីដ១៩ ភ្លាមៗអាជីវកម្មតូចៗជាច្រើនបានបិទទ្វា ឬឈប់រកស៊ី ដោយសារមានចំណូលតិច ឬគ្មានចំណូលសោះ ហើយគ្មានមូលធនទ្រទ្រង់បន្ត។

ជាមួយគ្នានេះ ម្ចាស់អាជីវកម្មអាចឈ្វេងយល់គន្លឹះនៃការត្រៀមកញ្ចប់ថវិកាប្រើពេលអាសន្ន ដើម្បីបញ្ចៀសនូវហានិភ័យមួយចំនួនដល់អាជីវកម្ម រួមមាន៖ ទី១.ស្វែងយល់ពីតម្រូវការសំខាន់នៃអាជីវកម្ម គឺកំណត់នូវអ្វីដែលត្រូវប្រើចាំបាច់ខ្លាំង និងមិនសូវចាំបាច់ ដើម្បីកាត់បន្ថយចំណាយ។ ចំពោះ ទី២. បង្កើតផែនការដោះស្រាយបញ្ហា ត្រូវព្យាករណ៍ជាមុននូវព្រឹត្តិការណ៍អាក្រក់បំផុតដែលនឹងអាចកើតឡើងបាន និងព្រឹត្តិការណ៍ប្រហែលនឹងកើតឡើង ដើម្បីអាចត្រៀមដំណោះស្រាយទុកមុន។

ទី៣ បង្កើតផែនការហិរញ្ញវត្ថុ គឺព្យាករណ៍បរិមាណថវិកាត្រូវប្រើសមនឹងរយៈពេល ក៏ដូចជាទំហំអាជីវកម្ម សកម្មភាពត្រូវអនុវត្ត និងប្រភពថវិកាជំនួយ ដែលប្រភពថវិកានោះ អាចបានមកពីកញ្ចប់សន្សំប្រចាំខែ ឬគិតគូរលើការប្រើឥណទានពេលចាំបាច់, ទី៤ ពេលវេលាត្រូវត្រៀមលុយសាគួរ គឺយ៉ាងតិច ៦ខែ ដែលប្រាកដថា អាជីវកម្មអាចដំណើរការជាមួយកញ្ចប់ថវិកាសម្រាប់គ្រាអាសន្ន បើទោះបីគ្មានចំណូល។

រីឯ ទី៥. ត្រៀមវិធីសាស្រ្ដអនុវត្តសកម្មភាពជាមុន ធ្វើយ៉ាងណាប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ដូចជាបរិមាណ និងប្រភពដែលត្រូវចំណាយ, ទី៦.ពិនិត្យសកម្មភាពប្រចាំថ្ងៃ ត្រូវសន្សំដោយមិនត្រូវចំណាយលើអ្វីមិនសូវចាំបាច់ខ្លាំង ដោយពិនិត្យលើផ្នែកខ្លះ ដូចជាការស្តុកទំនិញ និងទី៧.ជ្រើសរើសកន្លែងរក្សាកញ្ចប់ថវិកាឱ្យមានសុវត្ថិភាព ចៀសវាងការដកប្រើផ្ដេសផ្ដាសតាមតម្រូវការតិចតួច ដោយអាចបង្កើតគណនីសន្សំដាច់ដោយឡែកមួយក៏ល្អ។ នេះបើយោងតាមគេហទំព័រសហគ្រិនខ្មែរ Khmer Enterprise៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី