SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោង IDEAS បើកបណ្ដុះបណ្ដាល បង្កើនជំនាញឌីជីថល និង E-Commerce ដល់ម្ចាស់អាជីវកម្មជាស្រ្តី


គម្រោង IDEAS បើកបណ្ដុះបណ្ដាល បង្កើនជំនាញឌីជីថល និង E-Commerce ដល់ម្ចាស់អាជីវកម្មជាស្រ្តី
A+ A-

ភ្នំពេញ៖ គម្រោង «ការលើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្រ្តីម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) អាស៊ាន» ហៅកាត់ថា គម្រោង «IDEAS» បើកវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce) ដល់សហគ្រិនជាស្រ្តី។

ក្នុងវគ្គបណ្ដុះបណ្ដាល ដែលនឹងប្រព្រឹត្តឡើង នាថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥ នេះ សិក្ខាកាមចូលរួម នឹងទទួលបានផ្នត់គំនិតភាពជាអ្នកដឹកនាំបែបសហគ្រិន, គម្រូអាជីវកម្ម និងការបង្កើតអតិថិជន, គោលគំនិតនិង ទម្រង់ប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងវេទិកាទីផ្សាឌីជីថល សម្រាប់ SMEs (Digital Marketing Platform for SMEs)។ សិក្ខាកាម ក៏នឹងទទួលបានទម្រង់ឌីជីថល សម្រាប់ SMEs (Technologies Platform for SMEs), សន្តិសុខសាយប៊័រ (Cybersecurity for MSMEs), ហិរញ្ញប្បទានកម្មអាជីវកម្ម និងមូលដ្ឋានច្បាប់ស្ដីពីការងារសម្រាប់ MSMEs។

សិក្ខាកាម ដែលអាចដាក់ពាក្យចូលរួមបាន ត្រូវតែជាស្ត្រី, ជាម្ចាស់ ឬសហម្ចាស់អាជីវកម្ម MSMEs នៅកម្ពុជា ឬមានបំណងបើកអាជីវកម្មក្នុងពេលជាក់លាក់ណាមួយ, ជាម្ចាស់ ឬមានហាងលក់តាមអនឡាញ, មានអាជីវកម្មដំណើរការយ៉ាងតិច១ឆ្នាំ និងមានផលិតផលដាក់លក់នៅលើទីផ្សារ, មានឆន្ទៈចូលរួមវគ្គបណ្តុះបណ្តាល និងវគ្គណែនាំទាំងអស់នៅថ្ងៃកំណត់ និងចុះហត្ថលេខាលើលិខិតប្តេជ្ញាចិត្ត, មានចំណេះដឹងខ្លះៗ ប្រើប្រាស់ឧបករណ៍ឌីជីថល និងបំណងប្រាថ្នាដ៏មុតមាំក្នុងការកែលម្អអាជីវកម្ម និងចេះប្រើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុខ្លះៗ។

ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងដាក់ពាក្យចូលរួម ក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/X9F93ZNA4S1UxrRc6 ឬអាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ ០៩៩ ៨៨៨ ៧៣៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី