SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ លើកទឹកចិត្តឱ្យពលរដ្ឋខេត្តកំពង់ធំប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ


ធនាគារជាតិ លើកទឹកចិត្តឱ្យពលរដ្ឋខេត្តកំពង់ធំប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ
ធនាគារ-ហិរញ្ញវត្ថុ

2025-04-06

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-04-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខេត្តកំពង់ធំ ប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ។ ការលើកទឹកចិត្តនេះ ឯកឧត្តម យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូលស្តីពី«ការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ»។

សិក្ខាសាលាដែលធ្វើឡើងនៅឃុំសំបូរ និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ មានគោលបំណងផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធអំពីបញ្ហាកម្ចីខុសច្បាប់ ឬកម្ចីក្រៅផ្លូវការ ក៏ដូចជាការស្វែងយល់ពីស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។

វេទិកានេះ មានការសហការពីសំណាក់ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងឃុំសំបូរ និងឃុំឈូក ស្រុកប្រាសាទសំបូរ ក្នុងការជួយផ្សព្វផ្សាយអំពីបញ្ហាប្រឈម និងប្រមូលធាតុចូលក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599