2025-03-28
គន ម៉េងហុង
2025-03-28
គន ម៉េងហុង
ភ្នំពេញ៖ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain Management) គឺជាការគ្រប់គ្រងលំហូរទំនិញ ឬសេវាកម្ម រួមទាំងព័ត៌មាន និងទិន្នន័យពាក់ព័ន្ធផ្សេងៗ ដោយគិតចាប់តាំងពីដំណើរការផលិតវត្ថុធាតុដើម រហូតផលិតផលដល់ដៃអតិថិជន។ វាមានសារៈសំខាន់ចំពោះអាជីវកម្មគ្រប់ប្រភេទដោយជាផ្នែកមួយជួយឱ្យអាជីវកម្មអាចសម្រេចបានជោគជ័យនូវគោលដៅ ឬផែនការរបស់ខ្លួន។
បើយោងតាមសហគ្រិនខ្មែរ Khmer Enterprise លំហូរទំនិញ ឬសេវាកម្ម មានដូចជា៖ ទី១. ការរៀបចំផែនការ ផ្ដោតលើការរៀបចំផែនការនៃដំណើរការទាំងមូល រួមមាន ផែនការអនុវត្តសកម្មភាព ការវិភាគហានិភ័យ យុទ្ធសាស្រ្ដគ្រប់គ្រង និងប្រើប្រាស់ធនធានចាំបាច់ ដូចជា ហិរញ្ញវត្ថុ វត្ថុធាតុដើម ដោយធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ត្រូវនឹងតម្រូវការជាក់ស្ដែង និងវត្ថុធាតុដើមគ្រប់គ្រាន់ប្រើក្នុងការផលិត។
ទី២. ការគ្រប់គ្រងវត្ថុធាតុដើម ជាដំណើរការស្វែងរកអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ដែលផ្ដល់ឱ្យនូវប្រតិបត្តិការល្អ ស្របជាមួយតម្រូវការផ្គត់ផ្គង់គ្រប់គ្រាន់ ទាន់ពេលវេលា និងមានតម្លៃសមរម្យអាចទទួលយកបាន។ ទី៣. ដំណើរការផលិតកម្ម ជាដំណើរការច្នៃវត្ថុធាតុដើមឱ្យក្លាយជាផលិតផលសម្រេច អាចដាក់លក់លើទីផ្សារបាន ដោយមានបញ្ចូលសកម្មភាពដូចជា ការធ្វើតេស្តសាកល្បង ការផលិត ការត្រួតពិនិត្យផ្សេងៗឱ្យត្រូវតាមស្ដង់ដា បូករួមនឹងការវេចខ្ចប់ផងដែរ។
ចំពោះ ទី៤.ការដឹកជញ្ជូន គឺជាដំណើរមួយ ក្នុងការផ្ទេរផលិតផលពីកន្លែងផ្គត់ផ្គង់ទៅដល់ដៃអតិថិជន ដោយរក្សាបានយ៉ាងល្អនូវគុណភាពរូបរាងដើមនៃផលិតផល និងទី៥. ការផ្ទេរត្រឡប់ គឺជាការវិភាគទាក់ទងនឹងហានិភ័យ ក្នុងករណីដែលអ្នកប្រើប្រាស់ផ្ទេរផលិតផលត្រឡប់មកវិញ ប្រសិនបើគុណភាព ឬលក្ខខណ្ឌណាមួយមិនអាចទទួលយកបាន។ ការវិភាគនេះ មានរាប់បញ្ចូលទាំងដំណើរការដឹកជញ្ជូនត្រលប់មកវិញ ពេលវេលា និងធានធានដែលត្រូវចំណាយលើដំណើរការនោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី