2025-03-27
ឃី ភារៈ
2025-03-27
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយបច្ចេកទេសលើការរៀបចំក្របខ័ណ្ឌគតិយុត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទឹកស្អាត។ បន្ថែមលើនេះ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យសហភាពអឺរ៉ុបពង្រីកការគាំទ្រសេវាទឹកស្អាតសម្រាប់សហគមន៍ដែលមិនទាន់ទទួលសេវានេះ ដោយផ្តោតលើពលរដ្ឋនៅក្បែរតំបន់សេវា។
ក្នុងជំនួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុប កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជានិន្នាការអនាគត សម្រាប់បរិវត្តកម្មឧស្សាហកម្មប្រកបដោយនិរន្តរភាព ខណៈដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៥។ បន្ថែមលើនេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងឧស្សាហកម្ម ជាមួយនឹងជំនួយឥតសំណងចំនួន ៦លានអឺរ៉ូ។
ជាមួយគ្នានេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ដែលជាផ្នែកមួយនៃគាំទ្ររបស់ខ្លួន។ ឯកឧត្តម Igor Driesmans បានបញ្ជាក់ថា សហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយឥតសំណងក្នុងការគាំទ្រការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញវិស័យទឹកស្អាត។ ក្រៅពីវិស័យទឹកស្អាត ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហការសក្តានុពល ក្នុងការលើកកម្ពស់សមត្ថភាពនៃសេវាមន្ទីរពិសោធន៍របស់ជាតិ ស្តង់ដារូបនីយកម្ម និងការប្រើប្រាស់ថាមពលបៃតងក្នុងឧស្សាហកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី