2025-03-26
ទូច សូរិយា
2025-03-26
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង មានទុនវិនិយោគសរុប ១០៤លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
គម្រោងស្នើសុំចុះបញ្ជីចំនួន១៣ នោះ រួមមាន៖ គម្រោងចំនួន១១ វិនិយោគក្នុងវិស័យឧស្សាហកម្ម មានដូចជា កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតគ្រឿងអេទ្បិចត្រូនិកនិងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ, ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់។
ចំពោះ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ១គម្រោង គឺសម្រាប់បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ និងវិស័យទេសចរណ៍ចំនួន ១គម្រោង បង្កើតរមណីយដ្ឋានចម្រុះ ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី