2025-03-21
ទូច សូរិយា
2025-03-21
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១០,៤លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន ២ របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
គម្រោងចំនួន ២នោះ មានដូចជា៖ ទី១. គម្រោងពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលមានហិរញ្ញប្បទានឥតសំណងចំនួន ១ ១៦៦ លានយ៉េន ស្មើនឹងប្រមាណ ៨,៣លានដុល្លារ។ ចំពោះ ទី២. គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមានចំនួន ៣០០លានយ៉េន ស្មើនឹងប្រមាណ ២,១លានដុល្លារ។
ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរនេះ នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមីន នៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុនក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕
នាំមកជូនដោយ