2025-03-20
ឃី ភារៈ
2025-03-20
ឃី ភារៈ
ភ្នំពេញ៖ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ សម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ទស្សនីយភាពល្ខោនយីកេខ្នាតធំរឿងតេជោជ្រែកដី ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ពិសេសកម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូនឹងមានក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង២០២៥» រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅទីរួមខេត្តព្រៃវែង។
ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ២០២៥ៗនេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរតាំងពីបុរាណដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ បង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកម្សាន្តតំបន់ត្រជាក់ចិត្តនៅសួនច្បារសម្តេច ជា ស៊ឹម ផងដែរ។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី