2025-03-19
គិត បុប្ផា
2025-03-19
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប បង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាគម្រោងពង្រឹងស្តង់ដារអនាម័យ និងរបៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារជាដើម ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងខេត្ត។
ក្នុងពិធីបើកកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ឯកឧត្តមបណ្ឌិត ឡី សុភាព បន្តលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។
លោក ង៉ូវ សេងកាក់ ក៏បានមានប្រសាសន៍ផងដែរថា ការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឡើយ ប៉ុន្តែផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីបង្កើតទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។ លោក ង៉ូវ សេងកាក់ បន្តថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះជាច្រើនជម្រើសដល់ប្រជាពលរដ្ឋ ដោយឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស។
ការចុះឈ្មោះថ្នាលឌីជីថល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ផ្តោតចំពោះក្រុមគោលដៅ រួមមាន៖ សហគ្រាសធុនមីក្រូ កម្មករនិយោជិតនៃសហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ ឬការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំពោះកិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីស្ទាបស្ទង់មតិ និងពន្យល់ពីការចូលរួមយុទ្ធនាការនេះ ដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលអាចចូលរួមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ខាងមុខ។ សូមបញ្ជាក់ថា ការចុះឈ្មោះនេះ អាចធ្វើឡើង តាម២វិធី៖ ទី១.ចុះឈ្មោះដោយខ្លួនឯង គឺតាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរសព្ទដៃ CAM-IE និងទី២.ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី