SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងរវាងសភាកម្ពុជា-សភាបារាំង នឹងជួយឱ្យរដ្ឋសភាកម្ពុជាក្លាយទៅជាសភាអេឡិចត្រូនិក


កិច្ចព្រមព្រៀងរវាងសភាកម្ពុជា-សភាបារាំង នឹងជួយឱ្យរដ្ឋសភាកម្ពុជាក្លាយទៅជាសភាអេឡិចត្រូនិក
A+ A-

ភ្នំពេញ៖ ឯកឧត្តម Jean Luc lala ប្រធានផ្នែកកិច្ចការបរទេស និងការពារជាតិ នៃសភាបារាំង បានលើកឡើងថា កិច្ចព្រមព្រៀងរវាងសភាកម្ពុជា និងសភាបារាំង នឹងជួយឱ្យសភាកម្ពុជាក្លាយទៅជាសភាអេឡិចត្រូនិកក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋសភានៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តម Jean Luc lala ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានស្នើសុំឱ្យសភាបារាំង បន្តកិច្ចសហប្រតិបត្តិការល្អថែមទៀតរវាងស្ថាប័ននីតិប្បញ្ញតិនៃប្រទេសកម្ពុជា-បារាំងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម Jean luc Lala បានបញ្ជាក់ពីការ ឯកភាពចំពោះការលើកឡើងរបស់ឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា នឹងស្នើឱ្យឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា សរសេរគម្រោងតម្រូវការក្នុងការជួយជំរុញសភាកម្ពុជា ឱ្យទៅជាសភាអេឡិចត្រូនិកនាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឡេង ប៉េងឡុង ក៏បានអរគុណចំពោះប្រធានរដ្ឋសភាបារាំង ដែលបានទទួលស្វាគមន៍ដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលពីពេលកន្លងទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី