SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យអៀរឡង់បង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប


រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តឱ្យអៀរឡង់បង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការសំខាន់សម្រាប់ការផលិតរួមគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃរដ្ឋអៀរឡង់ ឯកឧត្តម ឌិត ទីណា បានបន្តថា ការផ្តល់ជំនួយជាកម្ចីការប្រាក់ទាបនេះ នឹងកាត់បន្ថយថ្លៃដើមនិងជួយឱ្យផលិតផលកសិកម្មទទួលបានតម្លៃបន្ថែមខ្ពស់ ទ្រទ្រង់ការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញកសិកម្មផងដែរ។

ចំពោះ ការងារធនធានមនុស្ស រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបង្ហាញពីការគាំទ្រចំពោះការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅប្រទេសអៀរឡង់ ដែលសិស្សនិងនិស្សិតទទួលអាហារូបករណ៍ នឹងទទួលបានឱកាសក្នុងការពង្រឹងសមត្ថភាពផ្នែកភាសា កុំព្យូទ័រ និងទំនាក់ទំនង។ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីការផ្លាស់ប្តូរសិស្ស-និស្សិត ដើម្បីធានាថាធនធានមនុស្សមានសមត្ថភាព និងសម្របសម្រួលជាមួយតម្រូវការបច្ចុប្បន្ន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599