2025-03-18
គន ម៉េងហុង
2025-03-18
គន ម៉េងហុង
ភ្នំពេញ៖ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តសមាគមរោងចក្រផលិតក្រដាស Hong Kong Corrugated Paper Manufacturers’ Association (HKCPMA) ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្ម វិនិយោគនៅកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូហុងកុងដឹកនាំដោយលោក Larry Szeto នៃសមាគមរោងចក្រផលិតក្រដាស លោកជំទាវ ខា ឡេង បានស្វាគមន៍ចំពោះគណៈប្រតិភូហុងកុងដែលចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងឱកាសវិនិយោគនេះ លោកជំទាវ ខា ឡេង ក៏បានបញ្ជាក់អំពីភាពអំណោយផល និងអត្ថប្រយោជន៍នានា ដែលនឹងទទួលបានក្នុងការធ្វើធុរកិច្ច-វិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានប្តេជ្ញាចិត្តក្នុងការសម្របសម្រួល ផ្តល់ការគាំទ្រ និងបន្តជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងការការពារដល់វិនិយោគិនដែលបានធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសកម្ពុជា ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី