SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញ បង្ក្រាបបានខ្ញីដុំ និងខ្ញីហាន់ដែលមានសារធាតុគីមីជាង២ពាន់គីឡូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ


មន្ត្រីជំនាញ បង្ក្រាបបានខ្ញីដុំ និងខ្ញីហាន់ដែលមានសារធាតុគីមីជាង២ពាន់គីឡូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្រ្កាបបានខ្ញីដុំ ២០៩ថង់ ស្មើនឹង ២,១៤០គីឡូក្រាម, ខ្ញីហាន់រួចត្រាំសារធាតុគីមី Sodium Hydrosulfite ចំនួន២៥គីឡូក្រាម, សារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើនឹង១៧០គីឡូក្រាម, មាស៊ីនហាន់ខ្ញី២គ្រឿង ទម្ងន់១០០គីឡូក្រាម, ម៉ាស៊ីនលាងខ្ញី១គ្រឿង ទម្ងន់៥០០គីឡូក្រាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមអគ្គនាយកដ្ឋាន ក.ប.ប នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មន្រ្ដីជំនាញលើកឡើងថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយអាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាករូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរ ឬអ្នកមានជំងឺហឺតវិញ អាចបណ្តាលបាត់បង់ជីវិតបាន។ ជាមួយគ្នានេះ តាមការអះអាងពីម្ចាស់ទីតាំងខាងលើសារធាតុគីមី Sodium Hydrosulfite គាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។

ជុំវិញរឿងនេះ អគ្គនាយកដ្ឋាន ក.ប.ប បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង។

គួរបញ្ជាក់ថា មន្រ្ដីជំនាញបានចាត់វិធានការដកហូតនូវសារធាតុគីមី Sodium Hydrosulfite ចំនួន១.៥គីឡូក្រាម យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជធានីភ្នំពេញ, ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ពិសេសមន្រ្ដីជំនាញបានយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី