2025-03-09
គិត បុប្ផា
2025-03-09
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចកែសម្រួលលើមុខងារមួយចំនួន នៃប្រព័ន្ធផ្តល់សេវាសាធារណៈ ក្នុងការស្នើសុំវិញ្ញាបនបត្របង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ អ្នកត្រួតពិនិត្យ និងការទូទាត់ប្រាក់តាមប្រព័ន្ធ ដូចជាការភ្ជាប់នូវ KHQR ជាដើម។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារសម្របសម្រួលបច្ចេកទេសឌីជីថល នៃការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក៏បានពិនិត្យលើការកែសម្រួលមាតិកា ខ្លឹមសារ និងរូបរាង នៃគេហទំព័របណ្ណាល័យកសិកម្ម។ ការកែសម្រួលនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការងារស្វែងរកឯកសារបច្ចេកទេសកសិកម្ម (សៀវភៅ និងវីដេអូ) ក៏ដូចជាណែនាំដល់ក្រុមការងារក្នុងការប្រមូល និងបញ្ចូលនូវឯកសារកសិកម្មថ្មីៗបន្ថែមទៀតលើគេហទំព័របណ្ណាល័យកសិកម្មនេះឱ្យកាន់តែសម្បូរបែប។
ឯកឧត្តម សៀក ឡេង ក៏បានពិនិត្យ «ប្រព័ន្ធបញ្ជរតែមួយជាតិ» និងឃើញថា ទទួលបានសមិទ្ធិផលល្អ និងមានចំណុចដែលត្រូវយកជាគម្រូតាមសម្រាប់រៀបចំធ្វើប្រព័ន្ធផ្សេងៗបន្ថែមទៀត។ ឱកាសនោះ ឯកឧត្តមអនុរដ្ឋលេធិការក្រសួងកសិកម្ម បានលើកទឹកចិត្ត និងជំរុញឱ្យអង្គភាពជំនាញ និងក្រុមបច្ចេកទេសសហការគ្នាឱ្យបានល្អ ដើម្បីសម្រេចកិច្ចការងារទាំងអស់នេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី