2025-03-07
ទូច សូរិយា
2025-03-07
ទូច សូរិយា
ភ្នំពេញ៖ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ ស្តីពីវឌ្ឍនភាពការងារប្រតិបតិ្តការខ្សែរត់ទាំង១៣ និងដកពិសោធន៍ការងារប្រតិបត្តិការខ្សែរត់ ដែលគាំទ្រដល់ផ្លូវថ្មើរជើង(Walk Street) លទ្ធផលការងារ បញ្ហាទូទៅ និងទិសដៅបន្ត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ លទ្ធផលការងារ បញ្ហាទូទៅ និងទិសដៅបន្ត ប្រធានស្ថានីយ ប្រធានខ្សែរត់ទាំង១៣ ក៏បានជំរុញឱ្យបន្តការអនុវត្តគោលនយោបាយបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងឲ្យបានល្អធានាបានផាសុកភាព សុវត្ថិភាព និងរួសរាយរាក់ទាក់ជាមួយអ្នកដំណើរជាប្រចាំ, ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អតាមស្ថានីយ, ការរក្សានូវសុខសវត្ថិភាពដល់អ្នកដំណើរប្តូរជើងចំណុចប្រសព្វ (Bus Interchange) តាមស្ថានីយមួយៗ។
ជាមួយគ្នានេះ ត្រូវបន្តការរៀបចំសណ្តាប់ធ្នាប់តាមចំណតរង់ចាំ ជម្រករង់ចាំ និងធ្វើយ៉ាងណាពន្លឿនការងារជួសជុលចំណតរង់ចាំ ជម្រករង់ចាំឱ្យបានលឿន, ប្រធានស្ថានីយ ប្រធានខ្សែ ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ពិសេសណែនាំដល់អ្នកបើកបរទាំងអស់យកចិត្តទុកដាក់បំពេញការងារ និងបើកបរគោរពតាមច្បាប់ចរាចរណ៍ រក្សាគន្លងឱ្យបានត្រឹមត្រូវ និងរក្សាល្បឿនតាមច្បាប់កំណត់៕
នាំមកជូនដោយ