SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-កូរ៉េ ចុះMOU ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងក្នុងប្រទេសទាំងពីរ


កម្ពុជា-កូរ៉េ ចុះMOU ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងក្នុងប្រទេសទាំងពីរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធានារ៉ាប់រងទាំងក្នុងប្រទេសកូរ៉េ និងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ការចុះ MOU នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធ ព្រមទាំងជំនាញបច្ចេកទេសក្នុងក្របខ័ណ្ឌ ចំនួន៤ ៖ ទី១. ការបំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ, ទី២. ការរៀបចំកម្មវិធីផ្សេងៗ រួមមានសិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យ, ទី៣. ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ពិសេសលើការគ្រប់គ្រងស្ថិតិធានារ៉ាប់រង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង និងទី៤. ការបំពេញកិច្ចការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។

គួរបញ្ជាក់ថា ការចុះ MOU នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក Chang-Eon Heo ប្រធាន និងជានាយកប្រតិបត្តិ នៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI)៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599