2025-03-03
ទូច សូរិយា
2025-03-03
ទូច សូរិយា
ភ្នំពេញ៖ ការក្លែងបន្លំតាមបណ្តាញសង្គម ឬ Social Media Fraud គឺជាការវាយប្រហារទៅលើគណនីបណ្ដាញសង្គម Facebook, Instagram, TikTok, LinkedIn ជាដើម ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ឬត្រួតត្រាលើគណនីបណ្តាញសង្គមរបស់អ្នកប្រើប្រាស់។
ដើម្បីចៀសវាងការក្លែងបន្លំតាមបណ្តាញសង្គមនេះ សាធារណជន មិនគួរយល់ព្រមលើសំណើស្នើសុំជាមិត្តពីអ្នកមិនស្គាល់ក្នុងបណ្ដាញសង្គម, គួរស្រាវជ្រាវប្រភពឱ្យបានច្បាស់លាស់មុននឹងចុចលើតំណភ្ជាប់ណាមួយ, គួរផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលឱ្យបានច្បាស់លាស់ដើម្បីជៀសវាងការបន្លំអត្តសញ្ញាណ, គួរប្រើប្រាស់ពាក្យសម្ងាត់ខុសៗគ្នាចំពោះគណនីបណ្តាញសង្គមផ្សេងៗគ្នា, គួរបើកមុខងារផ្ទៀងផ្ទាត់ពហុកត្តា(MFA) សម្រាប់គណនីបណ្តាញសង្គមអ្នក។
ជាមួយគ្នានេះ សាធារណជន គួរកំណត់ឯកជនភាពដើម្បីគ្រប់គ្រងអ្នកដែលអាចមើលឃើញព័ត៏មានរបស់អ្នក, គួរធ្វើបច្ចុប្បន្នភាពគណនីបណ្តាញសង្គមរបស់អ្នកជាប្រចាំ, ស្វែងយល់និងរៀនអំពីវិធីសាស្ត្រក្លែងបន្លំថ្មីៗដែលគេបានផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីវិធីក្នុងការការពារខ្លួន៕
នាំមកជូនដោយ