2025-02-24
គន ម៉េងហុង
2025-02-24
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា បានតាំងបង្ហាញផលិតផលស្វាយចន្ទី និងបង្ហាញសក្តានុពលនៃស្វាយចន្ទីកម្ពុជា នៅកម្មវិធីសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference 2025) ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីលើកកម្ពស់ឱកាសវិនិយោគនៅក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងកម្មវិធីកាលពីថ្ងៃទី២១-២៣ កុម្ភៈ ដែលរៀបចំដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)នេះ កម្ពុជា ក៏បានផ្ដល់ជាទីតាំងសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម ដល់អ្នកកែច្នៃ, ពាណិជ្ជករ, អ្នកវិនិយោគ និងដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យស្វាយចន្ទីជាង ៦៥០នាក់មកពី ៤០ប្រទេសទូទាំងពិភព។
សន្និសីទនេះ មានគោលបំណងដើម្បីពិភាក្សា និងចែករំលែកព័ត៌មានអំពីនិន្នាការទីផ្សារពិភពលោក, ទស្សនវិស័យរយៈពេល ១០ឆ្នាំ(២០២៥-២០៣៥), ការគ្រប់គ្រងផលិតកម្ម, ការកែច្នៃ និងការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យស្វាយចន្ទី។ គួរបញ្ជាក់ថា កម្មវិធីខាងលើ ក៏មានក្រុមហ៊ុនផលិត និងលក់គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ៥ក្រុមហ៊ុនចូលរួមផង មានដូចជា៖ Handcrafted Cashew Nuts Stung Treng (HCST), Khmer Organic Cooperative Co., Ltd, MIRARTH Agri Tech, Welwilling Agriculture Technology and Unique Noble Trading៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី