SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល ចុះបង្ក្រាបទីតាំងលក់ឱសថក្លែងក្លាយចំនួន៦មុខ ដែលបង្ហោះលក់តាមអនឡាញ


ក្រសួងសុខាភិបាល ចុះបង្ក្រាបទីតាំងលក់ឱសថក្លែងក្លាយចំនួន៦មុខ ដែលបង្ហោះលក់តាមអនឡាញ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សហការជាមួយមន្ត្រីនៃមន្ទីរសុខាភិបាល, រដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ចុះបង្ក្រាបទីតាំងលក់ឱសថក្លែងក្លាយចំនួន៦មុខ តាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ឱសថដែលក្រសួងរកឃើញនោះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាចឈានដល់បាត់បង់ជីវិតទៀតផង។ 

យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱសថក្លែងក្លាយទាំង៦មុខនោះ រួមមាន៖ NUTRIENT CALCIUM Tablet, NUTRIENT CALCIUM Capsule, NUTRIENT ANTACID Tablets, SYMPTOMS, CONSTIPAION និងថ្នាំបន្តក់ភ្នែក EYE PLUS ។ 

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល លទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារធាតុសកម្មឱសថ Diclofenac Sodium និងឱសថ NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាចឈានដល់បាត់បង់អាយុជីវិតអ្នកប្រើប្រាស់ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។

ដើម្បីធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានបញ្ជូនជនសង្ស័យដែលវេចខ្ចប់ និងលក់ឱសថក្លែងក្លាយទៅសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការតាមផ្លូវច្បាប់ និងប្រាប់ដល់សាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទតាមបណ្តាញសង្គមដូចជា៖ Facebook, TikTok, Telegram និង Youtube ព្រោះឱសថ និងផលិតផលទាំងនោះ មិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពទេ។ លើសពីនេះ ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាព ក្រសួងសុខាភិបាល ឱ្យសាធារណជនទិញឱសថ និងផលិតផលបំប៉នសុខភាពដែលមានលេខទិដ្ឋាការ និងបញ្ជិកាពីក្រសួងនៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី