2025-02-22
ទូច សូរិយា
2025-02-22
ទូច សូរិយា
ភ្នំពេញ៖ មូលនិធិ Konrad-Adenauer-Stiftung និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិភាក្សាកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្ម និងជំរុញការចាប់យកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើងរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងគណៈប្រតិភូអាល្លឺម៉ង់មកពីអង្គភាព German Senate Chancellery និងមូលនិធិ Konrad-Adenauer-Stiftung។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយរំលេចពីកំណែទម្រង់របស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យចាប់យកបច្ចេកវិទ្យាថ្មីៗ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានបន្តថា ឌីជីថលូបនីយកម្មមិនមែនត្រឹមតែជាគោលដៅចុងក្រោយទេ ប៉ុន្តែក៏ជាមធ្យោបាយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់កម្ពុជាផងដែរ ពិសេសឌីជីថលូបនីយកម្ម គឺជាមូលដ្ឋានគ្រឹះនៃអនាគតរបស់សេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះ មូលនិធិ Konrad និងក្រសួងឧស្សាហកម្ម ក៏បានពិភាក្សាអំពីបញ្ហាប្រឈមនៃឌីជីថលូបនីយកម្ម រួមទាំងព័ត៌មានមិនពិត ការឆបោកតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពបច្ចេកវិទ្យា ដែលតម្រូវឱ្យមានការគិតគូរពីក្រមសីលធម៌ និងយន្តការគ្រប់គ្រងផងដែរ។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្អែកលើអនុស្សរណៈយោគយល់ដែលមានស្រាប់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមូលនិធិ Konrad៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី