2025-02-19
គិត បុប្ផា
2025-02-19
គិត បុប្ផា
ភ្នំពេញ៖ ការិយាល័យឥណទានកម្ពុជា ឬ Credit Bureau Cambodia (CBC) រៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លី ប្រធានបទ៖ «ស្គាល់ស៊ីប៊ីស៊ីដូចស្គាល់ឥណទានរបស់អ្នក (Know Your Credit, Know CBC)» និងផ្តល់ទឹកប្រាក់សរុប ២,៥លានរៀន។
ដើម្បីអបអរសាទរខួបលើកទី ១៣ឆ្នាំ នៃក្រុមហ៊ុន CBC និងដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា បេក្ខជនដែលអាចចូលរួមបាន ត្រូវមានលក្ខខណ្ឌ៖ វីដេអូ ត្រូវមានរយៈពេលពី ១នាទី ទៅ ៣នាទី, បង្កប់អត្ថន័យរៀបរាប់ ៣ចំណុច ដូចជា៖ តើ ស៊ីប៊ីស៊ី ជាអ្វី?, តើ ស៊ីប៊ីស៊ី មានសារសំខាន់អ្វីខ្លះ? និងតើប្រវត្តិឥណទានល្អ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?, តាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការ Credit Bureau Cambodia និងផុសវីដេអូនៅលើគណនីហ្វ៊េសប៊ុក (Facebook) ឬ TikTok ផ្ទាល់ខ្លួន ដោយមានភ្ជាប់ hashtag #13AnniversaryCBC #KnowYourCredit #KnowCBC។
គួរបញ្ជាក់ថា បេក្ខជន ត្រូវផ្ញើតំណភ្ជាប់វីដេអូ ដែលបានផុសមកក្នុងប្រអប់សារនៃហ្វ៊េសបុកផ្លូវការ Credit Bureau Cambodia Facebook Page (https://www.facebook.com/creditbureaucambodia) ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ចំពោះជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ១លាន ប្រាំសែនរៀល និងជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១លានរៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី