2025-02-18
ឃី ភារៈ
2025-02-18
ឃី ភារៈ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន រៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រីធិបតី ហ៊ុន ម៉ាណែត ដោយមានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុចស្នូល ព្រមទាំងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សា រួមមាន៖ ការកសាងអនាគតអាស៊ាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់, ការជំរុញវិបុលភាពតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ និងមូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏មានរៀចំជាជំនួបពិភាក្សារវាងធុរជន និងតំណាងស្ថាប័នរដ្ឋាភិបាល ជំនួបតាមវិស័យ និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុន និងក្រុមហ៊ុនផងដែរ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ចូលរួមនិងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំតាមកាលបរិច្ឆេទខាងលើ។
ដើម្បីចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកម្មវិធីខាងលើ អាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/oSpPrRhWTiSauPVK7 ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២-៥១៦៧៥៦ ឬអ៊ីម៉ែល [email protected] ឬទំនាក់ទំនងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរសព្ទលេខ ០៧៧- ៣១៧៧១១ ឬអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី