2023-12-02
គិត បុប្ផា
2023-12-02
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានចំណូលសរុប ៣២ ៥៤៦ ៨៤៧លានដុល្លារអាម៉េរិក រយៈពេល១១ខែឆ្នាំ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ធ្នូនេះ រយៈពេល១១ខែ ឆ្នាំ២០២៣ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៦៩៩ ៩៩៦នាក់ កើនឡើង ២១០,៨៥ភាគរយ ធៀបនឹងឆ្នាំ២០២២ និងរកចំណូលបានសរុប ៣២ ៥៤៦ ៨៤៧ដុល្លារអាម៉េរិក កើនឡើង ២៦១,១២ភាគរយធៀបនឹងឆ្នាំ២០២២។
ជាមួយគ្នានេះ ប្រាសាទកោះកែរ រកចំណូលពីការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២៣ មានចំនួន ១២ ២៨០នាក់ ស្មើនឹង ១៨៤ ២០០ដុល្លារ។ ចំណែក ការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៥០១ ០៣៣ដុល្លារ ក្នុងនោះមានទូកសរុបចំនួន១៩ ២៧៥ ក្នុងរយៈពេល១១ខែផងដែរ។
គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា មានភ្ញៀវបរទេសចូលទស្សនារមណីដ្ឋានអង្គរមានចំនួន ៩៧ ៤២៦នាក់ កើនឡើង៧៤,៤៧ភាគរយ ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២ ដែលរកចំណូលបាន៤ ៦៦៤ ៤១២ដុល្លារអាម៉េរិក កើនឡើង១០៧,២១ភាគរយ ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី