2025-02-13
ទូច សូរិយា
2025-02-13
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាជាមួយ លោកជំទាវ Maria Cristina Aldeguer-Roque តំណាងគណៈកម្មាធិការវិនិយោគ ហ្វីលីពីន (Board of Investments of the Republic of the Philippines - BOI) ដើម្បីជំរុញ និងលើកទឹកចិត្តដល់វិនិយោគិននៃប្រទេសទាំងពីរ។
តាមការចុះផ្សាយរបស់ CDC អនុស្សរណៈយោគយល់គ្នានេះ គឺជាលិខិតតូបករណ៍លើកិច្ចសហការទ្វេភាគីក្នុងចំណោមលិខិតនូបករណ៍ទាំងប្រាំបី ដែលបានធ្វើការផ្លាស់ប្តូរចំពោះមុខថ្នាក់ដឹកនាំប្រទេសទាំងពីរ។ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះដែរ ប្រទេសទាំងពីរនឹងសហការវិនិយោគ ដើម្បីលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើត ឬពង្រីកអាជីវកម្មទៅក្នុងសហគមន៍ធុរកិច្ច ក្នុងប្រទេសទាំងពីរ ព្រមទាំងផ្តល់ការគាំទ្រនានា សំដៅសម្រួលដល់ការវិនិយោគ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយស្ថិតនៅក្រោមច្បាប់ និងគោលនយោបាយនៃការវិនិយោរបស់ កម្ពុជា-ហ្វីលីពីន។
ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា បានប្រព្រឹត្តឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ