2025-02-12
ទូច សូរិយា
2025-02-12
ទូច សូរិយា
ភ្នំពេញ៖ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) និង គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចែករំលែកព័ត៌មានលើករណីប្រកួតប្រជែងឆ្លងដែន និងការជូនដំណឹងអំពីសកម្មភាពពាក់ព័ន្ធនឹងការអនុវត្តច្បាប់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ការចុះ MOU នេះ នឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិជិតស្និតរវាង គ.ប.ក. និង PCC លើកិច្ចសម្របសម្រួលនិងកិច្ចសហការលើការស៊ើបអង្កេត និងការងារបច្ចេកទេស ដូចជាការបណ្តុះបណ្តាលសមត្ថភាពរួមគ្នារបស់មន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បញ្ចកោណទី៣ មុំទី៤ «ការពង្រឹងការប្រកួតប្រជែង» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ការចុះ MOU នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីននេះ ធ្វើឡើងរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងលោក Michael G. Aguinaldo ប្រធានគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC»៕
នាំមកជូនដោយ