2025-02-10
គន ម៉េងហុង
2025-02-10
គន ម៉េងហុង
ភ្នំពេញ៖ «ហេដ្ឋារចនាសម្ព័ន្ធឌីជីថល» គឺជាប្រព័ន្ធដ៏ទូលំទូលាយមួយ ដែលរួមបញ្ចូលទាំងសេវូបករណ៍ (Server) និងកុំព្យូទ័រ, កម្មវិធីសុសវែរ, ប្រព័ន្ធប្រតិបត្តិការ, ការតភ្ជាប់បណ្តាញរហូតដល់មជ្ឈមណ្ឌលទិន្នន័យជាដើម ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងសេវាកម្មឌីជីថល។
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បានក្លាយជាកត្តាចាំបាច់និងមានសារសំខាន់ចំពោះអាជីវកម្ម រដ្ឋាភិបាល និងបុគ្គល ដោយបច្ចុប្បន្នសង្គមឌីជីថល កំពុងមានតម្រូវការលើការប្រើប្រាស់បច្ចេកវិទ្យាគ្មានដែនកំណត់ ដែលរុញច្រានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឱ្យក្លាយជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការគាំទ្រ និងបើកដំណើរការប្រព័ន្ធឌីជីថលទាំងអស់ក្នុងពិភពឌីជីថលទំនើប នាបច្ចុប្បន្ន។
ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏បានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការតភ្ជាប់និងការធ្វើមាត្រដ្ឋាន ស្របពេលដែលជំរុញនវានុវត្តន៍ក្នុងប្រទេស និងជំរុញការកសាងសេដ្ឋកិច្ច សង្គម ព្រមទាំងរដ្ឋាភិបាលឌីជីថល ដែលនាំមកនូវការមានកំណើននៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ កម្ពុជា ៤.០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី