SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាជីវករ ត្រូវឈ្វេងយល់ពី«អត្រាពន្ធកាត់ទុក» ឱ្យច្បាស់ នៅពេលទូទាត់ចំណាយក្នុងអាជីវកម្ម


អាជីវករ ត្រូវឈ្វេងយល់ពី«អត្រាពន្ធកាត់ទុក» ឱ្យច្បាស់ នៅពេលទូទាត់ចំណាយក្នុងអាជីវកម្ម
ធនាគារ-ហិរញ្ញវត្ថុ

2025-02-10

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អ្នកជាប់ពន្ធនិវាសនជន ប្រកបអាជីវកម្ម ដែលបានទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យអ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ទៅតាមអត្រាកំណត់ ដូចខាងក្រោម៖

ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធ ១៥% ចំពោះប្រាក់ចំណូល ដែលបុគ្គលមិនស្ថិតក្រោមរបបស្វ័យប្រកាសលើការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល។ សួយសារចំពោះទ្រព្យអរូបី និងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មក្រៅពីធនាគារក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន។

បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩៧ របស់អគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធនិវាសនជន ប្រកបអាជីវកម្ម ក៏ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធចំនួន ១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនទ្រព្យ ឬអចលនទ្រព្យ, ៦% ចំពោះការប្រាក់ ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើមានកាលកំណត់ និង៤% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើគ្មានកាលកំណត់។

គួរបញ្ជាក់ថា ការកាត់ទុកនេះ មិនអនុវត្តទេចំពោះការប្រាក់ ដែលបង់ទៅឱ្យធនាគារក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធ ដូចមានចែងក្នុងមាត្រា៩នៃច្បាប់ស្តីពីសារពើពន្ធ។ ដោយឡែក ការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជា ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធតាមអត្រា១៤% នៃទឹកប្រាក់ដែលត្រូវបើក។ ពន្ធកាត់ទុកនេះ មិនត្រូវអនុវត្តចំពោះបុព្វលាភធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅកម្ពុជានោះទេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី