2025-02-09
ទូច សូរិយា
2025-02-09
ទូច សូរិយា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) និងភាគីពាក់ព័ន្ធជាង១០០ ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ សហការគ្នាពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានានូវនិរន្ដរភាពយូរអង្វែងរបស់វិស័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CMA កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ការសហការនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃCMA មានប្រសាសន៍ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ ដែលក្នុងនោះ CMA ក៏បានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងខិតខំ ដើម្បីកែលម្អប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមានលទ្ធភាព សម្រេចចិត្តប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់។
ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ CMA ក៏កំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើងដោយផ្អែកលើសមត្ថភាពសងត្រឡប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។ វិធានការដ៏សំខាន់មួយទៀតនោះ គឺការហាមឃាត់ ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។ ក្នុងការពិគ្រោះយោបល់កំពុងដំណើរការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវឱ្យវិនិយោគិន អ្នកបង្កើតគោលនយោបាយ និយ័តករ អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ចូលរួមសហការក្នុងការតម្រង់ទិសវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការរួមគ្នាធានាបានថា ប្រជាពលរដ្ឋដែលងាយរងគ្រោះ ទទួលបាននូវកិច្ចការពារ ហើយវិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តលើកកម្ពស់ និងផ្ដល់ឱកាសផ្នែកសេដ្ឋ កិច្ចដល់ប្រជាជនកម្ពុជាគ្រប់ៗរូប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី